ផ្កាសាគូរ៉ាពណ៏ផ្កាឈូក ឬ ផ្កាcherry គឺជាផ្កាដែលស្រស់ស្អាតជាងគេ។ វាផ្សាភ្ចាប់យ៉ាងជិតស្និតជាមួយនិងវប្បធម៌នៃជនជាតិដើមជប៉ុន។ ដើមឈើទាំងនេះរីកស្កុះស្កាយទូទាំងប្រទេសជប៉ុនជារៀងរាល់និទាឃរដូវ ប៉ុន្តែរុក្ខជាតិដ៏ស្រស់ស្អាតនេះមិនចេះចាស់ឡើយ។ ដូច្នេះយើងបានប្រមូលនូវរូបថតមួយចំនួននៃផ្កា cherry ដែលកំពុងតែរីកស្កុះស្គាយនៅក្នុងប្រទេសជប៉ុនឆ្នាំនេះ។ ផ្កាសាគូរ៉ាបានចាប់ផ្តើមរីកនៅខែមេសា ពេលដែលសិស្សនិស្សិតត្រឡប់ទៅសាលារៀនឬមនុស្សត្រឡប់ទៅធ្វើការងារបន្ទាប់ពីថ្ងៃឈប់សម្រាក។ ផ្កាសាគូរានេះមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងប្រពៃណីបុរាណជប៉ុន។ វាមិនត្រឹមតែស្រស់ស្អាតតែម្យ៉ាងទេយើងអាចយកផ្លែរបស់វាមកធ្វើជាអាហារ ឬ​ក៏ដាក់សម្អរលើចំណីអាហាអោយកាន់តែមានភាពស្រស់ស្អាតគួរអោយចង់ញុុំទៀតផង។​ ខាងគ្រោមនេះគឺជារូបថតទាំង២១សន្លឹកនៃផ្កា Cherry ដែលស្អាតជាងគេបំផុតនៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០១៧នេះ