ស្វែងយល់អំពីត្រីដូលហ្វីន


អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់សត្វប្រភេទនេះហើយ ។ តើអ្នកយល់ថាវាអាចនិយាយបានទេ? ប្រហែលជាវាមិនអាចនិយាយដោយប្រើពាក្យពេជ្រដូចជាមបឲនុស្សបានទេ ប៉ុន្តែវាអាចនិយាយជាសំលេងបាន ។ ដោយសារតែពួកវាបង្ហាញនូវអារម្មណ៍របស់ពួកវាតាមរយៈសំលេង ។

ដូលហ្វីនហែលជាក្រុម​ ។ យើងដាក់ឈ្មោះក្រុមរបស់ពួកវាថា “ School (សាលា)” ពួកវាមិនដែលបានចូលរៀនទេ ប៉ុន្តែដោយសារតែពួកវាចូលចិត្តធ្វើដំណើរជាមួយគ្នាទើបដាក់ឈ្មោះបែបនេះ ។ មានមនុស្សមួយចំនួនយល់ច្រឡំថាដូលហ្វីនគឺជាត្រី ប៉ុន្តែមិនមែនជាការពិតទេ ដូលហ្វីនគឺជាថនិកសត្វ (សត្វដែលចិញ្ចឹមកូនដោយទឹកដោះ) មិនមែនជាត្រីឡើយ ។

ដូលហ្វីនធ្វើទំនាក់ទំនងទៅកាន់គ្នាវាដោយប្រើសំលេង ។ ពួកវាធ្វើការទាក់ទងគ្នានៅពេលដែលពួកវា កើតទុក្ខ រីករាយ និងភ័យខ្លាច​ ។​ ដូលហ្វីនតែងតែនិយាយថា (ជាសំលេង) “ស្វាគមន៏” នៅពេលដែលវាបានជួបសមាជិកថ្មីនៅក្នុង “School” ។ ពួកវានិយាយ (ជាសំលេង) នៅពេលដែលពួកវាលេង ។


ដូលហ្វីននិយាយតែបីបួនសំលេងប៉ុណ្ណោះនៅលើផ្ទៃទឹក ។ ប៉ន្តែវានិយាយជាច្រើនសំលេងនៅពេលដែលវានៅក្រោមផ្ទៃទឹក មនុស្សយើងមិនអាចស្ដាប់សំលេងទាំងនោះលឺបានទេ ដោយសារតែសំលេងរបស់ពួកវានៅក្នងទឹកជ្រៅខ្លាំងពេក ។ ដូច្នេះហើយទើបអ្នកវិទ្យាសាស្រ្តផលិតនូវប្រដាប់ស្រូបសំលេងដើម្បីសិក្សាអំពីពួកវា ។

នៅពេលខ្លះមនុស្សបានចាប់សត្វដូលហ្វីនយកទៅដាក់ក្នុងសួនសត្វដ៏ធំ (សួនត្រីដូលហ្វីន) ដើម្បីអោយអ្នកទេសចរណ៍បានទស្សនាការសំដែងរបស់ពួកវា ។ សត្វដូលហ្វីនមិនចូលចិត្តនៅម្នាក់ឯងឡើយ (They are sad and lonely) ។

មានរឿងដំនាលជាច្រើនដែលទាក់ទងនិងសត្វដូលហ្វីន (ដូលហ្វីនបានជួយសង្រ្គោះជីវិត្តមនុស្ស)។ សាច់វាពិតជាមានរស់ជាតិឆ្ងាញ់ណាស់ ! ប៉ុន្តែមនុស្សមិនចូលចិត្តសម្លាប់ពួកវាឡើយ ។ ពួកគេនិយាយថាដូលហ្វីនជាសត្វដែលនាំសំណាងមកអោយពួគគេ ។ ហើយមានមនុស្សជាច្រើនបានជឿរឿងនេះ ៕

ប្រភព៖ Facts &Figures

Facebook Comments