ហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃ

Sharing is caring!


មានអំបិលជាច្រើននៅលើផែនដីយើងនេះ ។ វាលាក់ខ្លួននៅក្នុងទឹក ។ ទឹកដែលនៅលើភពផែនដីយើងនេះមានអំបិលបន្តិចបន្តួចប៉ុណ្ណោះ ។ ទឹកដែលនៅលើដីហូរទៅកាន់ បឹង ឬត្រពាំង ។ ហើយទឹកដែលនៅក្នុងបឹងភាគច្រើនហូរទៅកាន់ទន្លេរ បន្ទាបមកហូរទៅកាន់សមុទ្រ ថែមទាំងនាំយកទាំងអំបិលបន្តិចបន្ទួចទៅជាមួយផង ។​ ទឹកដែលនៅក្នុងសមុទ្របានហួតទៅកាន់ អាកាស និងបានក្លាយជាពពក ។ ប៉ុន្តែអំបិលមិនអាចហួតបានទេ វាស្ថិតនៅក្នុងទឹកសមុទ្រដដែល ។

អំបិលដែលនៅក្នុងទឹកសមុទ្រមានប្រហែល ៣១,២% ហើយទឹកសមុទ្រទាំងអស់មិនមានបរិមាណអំបិលដូចៗគ្នាទេ ។

មានបឹងមួយចំនួនដែលមិនហូរទៅកាន់សមុទ្រ ។ ទឹកដែលនៅក្នុងបឹងនោះបានហួតទៅលើអាកាស ប៉ុន្តែអំបិលមិនអាចហួតបានឡើយ ។ ដូច្នេះហើយទើបទឹកក្នុងបឹងនោះមានរសជាតិប្រៃ ។ សព្វថ្ងៃនេះមានបឹងធំៗពីដែលល្បីថាមានរសជាតិប្រៃជាងគេបំផុតនោះគឺ

The Dead Sea ដែលស្ថិតនៅអាស៊ីកណ្ដាល

The Great Salt Lake ស្ថិតនៅក្នុង រដ្ធយូថា សហរដ្ធអាមេរិច

បឹងទាំងពីនេះមានអំបិលច្រើនជាងសមុទ្រអាត្លង់ទិច និង សមុទ្រប៉ាស៊ីហ្វិចទៅទៀត ៕

ប្រភព៖ Facts & Figures

Facebook Comments

Sharing is caring!

Be the first to comment

Leave a Reply

Your email address will not be published.


*