តើមនុស្សគអាចនិយាយគ្នាបានដោយរបៀបណា?

Sharing is caring!


មនុស្សគថ្លង់​ មិនអាចស្ដាប់សំលេងបានដូចជាមនុស្សទូទៅឡើយ ។ តើពួកគេអាចនិយាយ និងស្ដាប់បានដោយរបៀបណា?

មានមនុស្សគថ្លង់ជាច្រើនបានប្រើភាសារកាយវិការ (ASL : American Sign Language)។ ពួកគេនិយាយដោយប្រើដៃរបស់ពួកគេ ។

ភាសាកាយវិការមានពីប្រភេទ ដែលមួយប្រភេទប្រើសំរាប់សំគាល់អក្សរក្នុងអក្ខរក្រម ។ ពួកគេប្រកបពាក្យ ខាងក្រោមនេះគឺជាការប្រ្បពាក្យដៅយប្រើដៃ

ចំណែកមួយប្រភេទទៀតនោះប្រើសម្រាប់សំគាល់ពាក្យពេជ្រទាំងមូលតែម្ដង ហើយវាមានប្រហែលជាង ៥០០០កាយវិការដូចជា កិវិយាសព្វ វត្ថុ និងគំនិត ។

កាយវិការមួយចំនួនពិតជាងាយស្រួលយល់ណាស់ ឧទាហរណ៏ដូចជា ញុំា ទឹកដោះគោ និងផ្ទះជាដើម ។ ចំណែកឯកាយវិការផ្សេងៗទៀតពិតជាពិបាកយល់ណាស់ ឧទាហណ៏ដូចជា ផ្កាយ ស៊ុត និងភាពចុះខ្សោយជាដើម ។

មានប្រជាជនដែលរស់នៅក្នុងប្រទេសជាច្រើនបានរៀនភាសារកាយវិការ (ASL) នេះ ។ ពួកគេមិនចង់និយាយដោយប្រើពាក្យសំដីទេ ។ ពួកគេប្រើកាយវិការជំនួស ដូច្នេះទើបពួកគេអាចយល់ពីមនុស្សដែលមកពីប្រទេសផ្សេងៗបាន ដោយការប្រើភាសារកាយវិការនេះ ។ ភាសារកាយវិការ (ASL) ប្រៀបបីដូចជាការរាំអញ្ចឹងដែរ ពីព្រោះតែខ្លួនប្រាណទាំងមូលរបស់យើងបានធ្វើចលនា ។ វាគឺជាភាសារមួយដែលគួរអោយចាប់អារម្មណ៍ !

ប្រភព៖ Facts & Figures                                   

 

Facebook Comments

Sharing is caring!

Be the first to comment

Leave a Reply

Your email address will not be published.


*