ស្វែងយល់អំពីសត្វអូដ្ធ

Sharing is caring!


សត្វអូដ្ធ គឺជាសត្វដែលអាចរស់នៅដោយគ្មានទឹកបានរយៈពេលជាច្រើនថ្ងៃ ។ មានមនុស្សមួយចំនួនយល់ថា វាផ្ទុកទឹកនៅក្នុងបូករបស់វា ។​ តែវាមិនមែនជាការពិតទេ តាមពិតបូករបស់វាផ្ទុកតែចំណីអាហារតែប៉ុណ្ណោះ​ វាក៏បំលែងចំណីអាហារទាំងនោះទៅជា ជាតិខ្លាញ់បន្ទាប់មកវាក៏ផ្ទុកជាតិខ្លាញ់ នៅក្នុងបូក ។ បន្តែវាមិនអាចផ្ទុកជាតិខ្លាញ់ទាំងអស់នៅក្នុងបូកបានទេ​ ។​ ជាតិខ្លាញ់​ដែលនៅក្នុងខ្លួនវា អាចធ្វើអោយខ្លួនប្រាណរបស់វាមានភាពកក់ក្ដៅ ។ អ្នកទាំង​អស់គ្នាធ្លាប់បានដឹងរូចកមហើយថា សត្វអូដ្ធគឺជាសត្វដែលរស់នៅក្នុង តំបន់វាលខ្សាច់ ។​ វាមិនត្រូវការភាពកក់ក្ដៅទេ​ នៅពេលថ្ងៃ ។

វាលខ្សាច់ពិតជាក្ដៅខ្លាំងណាស់ ដែលជាហេតុធ្វើអោយសត្វអូដ្ធ ទទួល​កំដៅកាន់តែក្ដៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែសត្វស្រូបកំដៅ និងផ្ទុកកំដៅនៅក្នុងខ្លួនរបស់វា ដើម្បីប្រឆាំងទៅនិងអាកាសធាតុដ៏សែនត្រជាក់នៅពេល​យប់ ។

សត្វអូដ្ធមានពីប្រភេទគឺ អូដ្ធបូកមួយ និង អូដ្ធបូកពី ។ សត្វអូដ្ធរបស់ជនជាតិអារ៉ាប់មានបូកតែមួយប៉ណ្ណោះ ។ ចំណែកសត្វអូដ្ធរបស់ជនជាតិ Bactrain នៅតំបន់អាស៊ីកណ្ដាលវិញមានបូកពី ហើយនិងមានរោមក្រាស់ ពីព្រោះតែនៅទីនោះមានអាកាសធាតុត្រជាក់ខ្លាំង ៕

សត្វអូដ្ធមានពីប្រភេទគឺ អូដ្ធបូកមួយ និង អូដ្ធបូកពី ។ សត្វអូដ្ធបូកមួយ​ស្ថិតនៅក្នុងប្រទេសអារ៉ាប់

អូដ្ធបូកពីជាអូដ្ធរបស់ជនជាតិ Bactrain ដែលរស់នៅក្នុងតបន់អាស៊ីកណ្ដាល វាមានរោមវែងហើយក្រាស់ ពីព្រោះនៅទីនោះមានអាកាសឆាតុត្រជាក់ ។

និយាយពំពីវាលខ្សាច់វិញ ពិតជាសំបូរទៅដោយគ្រាប់ខ្សាច់ដ៏ច្រើន ។ សត្វអូដ្ធដែលនៅទៅនោះមានរោមភ្នែកវែងហើយក្រាស់ ដើម្បីការពារភ្នែកពីគ្រាប់ខ្សាច់ដែលបើងនៅតាមអាកាស ។

ជនជាតិអារ៉ាប់មានពាក្យប្រហែលជា ១៥០ ពាក្យដើម្បីសំគាល់ និងរៀប​រាប់​អំពីសត្វអូដ្ធ ។ ពួកគេពិតជាត្រូវការពាក្យទាំងនោះខ្លាំងណាស់ ពីព្រោះតែសត្វប្រភេទនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ៕

ប្រភព៖ Facts & Figures

Facebook Comments

Sharing is caring!

Be the first to comment

Leave a Reply

Your email address will not be published.


*