ស្វែងយល់អំពីសត្វខ្លាឃ្មុំទឹកកក (Polar Bear)


សត្វខ្លាឃ្មុំទឺកកក គឺជាប្រភេទសត្វខ្លាឃ្មុំដ៏ធំពណ៌ស ។ មូលហេតុដែលពួកយើងដាក់ឈ្មោះវាថាសត្វខ្លាឃ្មុំទឹកកកពីព្រោះតែវា រស់នៅក្នុងតំបន់អាក់ទិច (Arctic Circle) ដែលស្ថិតនៅក្បែរប៉ូលខាងជើង ។ ចំណែកឯនៅប៉ូលខាងត្បូងមិនមានសត្វប្រភេទនេះឡើយ ។​​

នៅក្នុងប៉ូលខាងជើងមិនមានដីទេ វាមានតែ ព្រឹល ទឹកកក ហើយនិងទឹកតែប៉ុណ្ណោះ ។​ សត្វខ្លាឃ្មុំទឺកកក រស់នៅក្នុងព្រិល និង ទឹកកក ។ ដូច្នេះយើងមិនអាចមើលវាឃើញដោយងាយទេ ដោយសារតែរោមនិងសំបុររបស់វាមានពណ៌ស្រដៀងទៅនិងព្រឹលទឹកកកដែរ​ ។

សត្វខ្លាឃ្មុំទឺកកក មានប្រវែង៣មែត្រ និងមានទំងន់ប្រហែល ៤៥០គីឡូគ្រាម ។ វាអាចឈរដោយជើងពីប្រៀបដូចជាមនុស្សយើងដែរ ដោយសារតែវាមានប្រអប់ជើងធំ ។ ចំណែកជើងខាងមុខ វាអាចប្រើដូចជាដៃរបស់មនុស្សយើងដែរ ។ សត្វប្រភេទនេះអាចហែលទឹកបានយ៉ាងល្អ ។ វាអាចហែលបានចំងាយ ១២០គីឡូមែត្រ ពីផ្ទៃទឹក ។ វាចាប់ត្រី និងសត្វសមុទ្រធ្វើជាចំណីអាហារ ។ ហើយវានឹងរត់ចូលទៅក្នុងទឹកភ្លាមនៅពេលដែលវាខ្លាចអ្វីមួយ ។

មនុស្សនៅទីនោះភាគច្រើនចូលចិត្តសំលាប់សត្វប្រភេទនេះណាស់ ដើម្បីយកស្បែក និងរោមដ៏កក់ក្ដៅរបស់វា មកធ្វើជាសំលៀកបំពាក់ ។ ប៉ុន្តែឥឡូវនេះ រដ្ធាភិបាលនែប្រទេស កាណាដា រុស្សី សហរដ្ធអាមេរិច បាននិយាយថា គ្មាននរណាម្នាក់អាចមានសិទ្ធសំលាប់សត្វ ខ្លាឃ្មុំទឹកកកបានទៀតឡើយ ។ ដោយសារតែពួកគេមិនចង់អោយសត្វប្រភេទនេះផុតពូជឡើយ ៕

ប្រភព៖ Facts &Figures

Facebook Comments