ស្វែងយល់អំពីសត្វដំរីទឹក

ca. 1859 --- A book illustration published in by Adam White (1859). --- Image by © PoodlesRock/Corbis

Sharing is caring!


សត្វដំរីទឹករស់នៅតំបន់ក្ដៅក្នុងប្រទេសអាហ្រិក ។ វាគីជាថនិកសត្វ (សត្វដែលចិញ្ចឹមកូនដោយទឹកដោះ) ដូច្នេះទើបកូនរបស់វាកើតមកភ្លាមអាចដើបាន ។

ca. 1859 — A book illustration published in by Adam White (1859). — Image by © PoodlesRock/Corbis
Hippopotamus + calf {Hippopotamus amphibius} Chobe NP, Botswana

សត្វដំរីទឹកគឺជាសត្វដែលមានមាឌធំ ។ វាមានទំងន់ជាទូទៅប្រហែល ៤តោន ហើយក្រពះរបស់វាមានប្រវែង ៧មែត្រ ។ ប៉ុន្តែវាស៊ីតែរុក្ខជាតិប៉ុណ្ណោះ ។​ ថ្វីត្បិតតែវាជាថនិកសត្វក៏ពិតមែន ប៉ុន្តែវាចូលចិត្តរស់នៅក្នុងទឹកជាងនៅលើគោក ដូច្នេះទើបយើងសង្កេតឃើញថាសត្វនេះកំរឡើងគោកណាស់ ។

នៅពេលថ្ងៃវាដេកនៅក្បែរបឹង ត្រពាំង ឬទន្លេ ។ នៅពេលដែលវាភ្ញាក់វានឹងដើចូលទៅក្នុងទឹក ដើម្បីរករុក្ខជាតិមកធ្វើជាអាហារ ។​ វាអាចអត់ដង្ហើមដើម្បីមុជចូលទៅក្នុងទឹកបានរយៈពេល ១០នាទី ។

នៅពេលយប់វាឡើងមកលើគោកដើម្បីស្វែងរករុក្ខជាតិមកធ្វើជាអាហារ ​ហើយវាមិនដែលទៅណាឆ្ងាយពីទឹកឡើយ ។ ចំណែកឯកូនរបស់វាវិញជារើយៗ​ តែងតែឈរនៅលើខ្នងរបស់ម្ដាយវា នៅពេដែលម្ដាយវាដើរចូលទៅក្នុងទឹកដើម្បីស្វែងរកអាហារ៕

ប្រភព៖ Facts &Figures

Facebook Comments

Sharing is caring!

Be the first to comment

Leave a Reply

Your email address will not be published.


*